“ចង់បានប្តីណាស់ ឥលូវកំពុងតែរើសមានណាគេដាក់ CV ទេ?”
នេះគឺជាពាក្យពេជន៍បែបលេងសើចរបស់កញ្ញាអេនី ហ្សាម
ដែលសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា ជាមួយនឹងការបង្ហាញនូវ
Teaser នៃ MV ថ្មីរបស់កញ្ញានៅក្នុងផលិតកម្មថោន ដែលមានចំណងជើងថា
“បើចង់បានអូន”។
បទចម្រៀង “បើចង់បានអូន” គឺជាបទចម្រៀងមរតកដើម ដែលយកមកស្រាយសារជាថ្មី។ ដែលMV នៃបទចម្រៀង “បើចង់បានអូន” នេះគឺមានការដឹកនាំសម្តែងដោយលោក វ៉ាត លីម៉េង និងសម្រូលតន្ត្រីដោយលោក ដា ភ្លេងផងដែរ។
តោះចង់ដឹងថា Teaser MV នៃបទចម្រៀងមរតកដើម ដែលយកមកបកស្រាយសារជាថ្មីដោយកញ្ញាអេនី ហ្សាម បែបណាតោះទៅទស្សនាទាំងអស់គ្នា៖

