នាយ ពែកមី ដែលជាឪពុករបស់កុមារាខាងលើ បានបន្តឲ្យដឹងទៀតថាបានជាលោកជ្រើសរើស ឲ្យកូនប្រុសសម្ដែងក្នុងរឿងថ្មីនេះ ដោយសារនាយជឿជាក់លើសមត្ថភាព កូនប្រុស ក្រោយពីទទួលបានជោគជ័យរឿងមុន “សង្សារខ្ញុំក្រមុំកូន១” ។ ជុំវិញការកោរសក់ និងស្លៀកស្បង់ចីពរនេះ នាយ ពែកមី ថាធ្វើឡើងដើម្បីបង្គ្រប់កិច្ច មិនបាន បំបួសផ្លូវការធំដុំឡើយ។
ព្រឹកមិញនៅគេហដ្ឋាននាយពែកមី មានក្រុងពាលីរឿងថ្មី ២រឿងចូលគ្នា របស់ផលិតកម្ម Red Picture ”អាតួកូនឪ” និពន្ធនិងដឹកនាំសម្ដែងដោយនាយ ពែក មី និងរឿង “ផ្ទះសសរកណ្ដាល” និពន្ធនិងដឹកនាំដោយលោក ឌៀប សុវណ្ណដារ៉ា។ ក្នុងនោះមានការចូលរួមពីសិល្បករជាច្រើនដួងដូចជា សាត រស្មី នាយគ្រឿន ឌីជេ ក្តឹប ងួន សុបិន ប៊ីអាយជី សូ លីហ្សា កូននាយពែកមី រួមទាំងតារាកិត្តយសជាច្រើនដួងទៀត៕


